Untitled-2

ការប្រគល់មូលនិធិសប្បុរសធម៌ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា

 

រោងភាពយន្តផ្លាទីនៀមបានប្រគល់មូលនិធិសប្បុរសធម៌ចំនួន ២០០០ ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ កាលពីព្រឹក ថ្ងៃទី ១០ ខែសីហា កន្លងទៅនេះ រោងភាពយន្ត ផ្លាទីនៀម បានបរិច្ចាគថវិការចំនួន ២០០០ដុល្លារ ទៅឲ្យឲ្យមន្ទីរពេទ្យគន្ធរបុប្ជា។ ថវិការនេះ បានពីការចាក់បញ្ចាំងរឿង Mission Impossible: Rogue Nation ចំនួន ៤ លើក នៅ រោងភាពយន្ត ផ្លាទីនៀម សូរិយា និងរោងភាពយន្ត ផ្លាទីនៀម សៀមរាប ក្នុងឱកាសគំរប់ខួប ៤ឆ្នាំ នៃរោងភាពយន្តផ្លាទីនៀម។
រោងភាពយន្តផ្លាទីនៀមបានរៀបចំកម្មវិធី គំរប់ខួប ៤ឆ្នាំ នៅឯផ្សារទំនើបសុរិយា ជាន់ទី៥ និង រោងភាពយន្ត ផ្លាទីនៀម សៀមរាប កាលពីថ្ងៃទី ០៤ សីហាកន្លងទៅ។ កម្មវិធីនេះធ្វើឡើង ដើម្បីអបអរដល់ការដំនើរការរោងភាពយន្តផ្លាទីនៀម រយៈពេល៤ឆ្នាំកន្លងមកនេះ។
គួរបញ្ជាក់ផងដែរថា រោងភាពយន្តផ្លាទីនៀមតែងតែចូលរួមលើកស្ទួយសង្គម តាមរយៈការជួយលើកកំពស់វិស័យអប់រំនិងសុខាភិបាល។ តួយ៉ាង រោងភាពយន្ត ផ្លាទីនៀម ធ្លាប់បានរៀបចំ និងចូលរួមកម្មវិធីសប្បុរសធម៌ផ្សេងៗ ដូចជា ការប្រមូលមូលនិធិជួយដល់កុមារកំព្រានៅខេត្តកំពង់ស្ពឺ មូលនិធិជូនដល់អង្គការបណ្តាញទូរសព័ជំនួយកុមារកម្ពុជា និងមូលនិធិជួយដល់ប្រជាជននេប៉ាល់តាមរយៈអង្គការ ActionAid ជាដើម។ លើសពីនេះទៅទៀត រោងភាពយន្ត ផ្លាទីនៀមនឹងបន្តប្រមូលមូលនិធិផ្សេងៗទៀត ដើម្បីជួយលើកកំពស់វិស័យអប់រំ និងសុខាភិបាល។

ការប្រគល់មូលនិធិសប្បុរសធម៌ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា

អាសយដ្ឋាន៖ ផ្សារទំនើបសូរិយា ជាន់ទី៥ ផ្លូវលេខ ៦៣ រាជធានីភ្នំពេញ កម្ពុជា
ទំនាក់ទំនងលេខទូរសព្ទ 096 8 168 168/077 666 310 វេបសាយ www.platinumcineplex.com.kh

Leave a reply

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>