Untitled-2

ការប្រគល់មូលនិធិសប្បុរសធម៌ជូនមន្ទីរពេទ្យកុមារ

រោងភាពយន្ត ផ្លាទីនៀម បានបរិច្ចាគថវិការចំនួន ៩០៤ ដុល្លារ ទៅឲ្យឲ្យមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ហើយកាលពីថ្ងៃទី ៣១ ខែ សីហា កន្លងទៅ រោងភាពយន្ត ផ្លាទីនៀម ក៏បានប្រគល់ថវិការចំនួន ១២៨១ ដុល្លារ ទៅឲ្យមន្ទីរពេទ្យគន្ធរបុប្ជាផងដែរ។ ថវិការទាំងនេះ បានពីការចាក់បញ្ចាំងខ្សែភាពយន្តខ្មែរ ក្នុងកម្មវិធី “ទេសកាលភាពយន្តខ្មែរ លើកទី ៣” ដែលបានប្រារព្ធរោងភាពយន្ត ផ្លាទីនៀម សូរិយា និងរោងភាពយន្ត ផ្លាទីនៀម សៀមរាប កាលពីសប្តាហ៍មុននេះ។
“កម្មវិធីទេសកាលភាពយន្តខ្មែរ លើកទី៣” បានលើកយកខ្សែភាពយន្តខ្មែរចំនួន ១៦ រឿង មកចាក់បញ្ចាំង ក្នុងតម្លៃពិសេស គឺត្រឹមតែ១ ដុល្លារតែប៉ុណ្ណោះ។ កម្មវិធីដ៏ពិសេសនេះ ត្រូវបានចូលរួមពីសំណាក់ភ្ញៀវកិត្តិយស គឺលោកជំទាវ ភឿង សក្កណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ដៃគូរសហការរបស់រោងភាពយន្តផ្លាទីនៀម ដូចជា Smart, Angkor Beer, Coca Cola, និង Philip Bank រួមទាំង ផលិតករ និង សិល្បករល្បី ៗ មួយចំនួនទៀត។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី២ ហើយ ដែលរោងភាពយន្ត ផ្លាទីនៀម បានប្រគល់ថវិការជូនដល់មន្ទីរពេទ្យគន្ធរបុប្ជា ដោយលើកមុន រោងភាពយន្ត ផ្លាទីនៀម បានប្រគល់ថវិការចំនួន ២០០០ ដុល្លារ ក្នុងឱកាសគំរប់ខួប ៤ ឆ្នាំ របស់ខ្លួន ទៅឲ្យមន្ទីរពេទ្យគន្ធរបុប្ជា។ នេះសបញ្ជាក់រោងភាពយន្តផ្លាទីនៀម តែងតែជូយលើកកំពស់វិស័យអប់រំនិងសុខាភិបាល នៅកម្ពុជាតាមរយៈកម្មវិធីសប្បុរសធម៌ផ្សេងៗ។

ការប្រគល់មូលនិធិសប្បុរសធម៌ជូនមន្ទីរពេទ្យកុមារ

Leave a reply

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>