9

​អាហារូបករណ៍​ពីរោងភាពយន្ត ផ្លាទីនៀម

សិស្ស​ឆ្នើម​​​ទើប​បញ្ចប់​ការសិក្សា ថ្នាក់​មធ្យមសិក្សា​ទុតិយភូមិ​បី​រូប ត្រូវ​បាន​រោងភាពយន្ត Platinum Cineplex ផ្ដល់​អាហារូបករណ៍សិក្សា ​ថ្នាក់​បរិញ្ញាបត្រ​ដោយ​ឥត​គិត​ថ្លៃ ក្រោយ​​ជាប់​ការប្រឡង​សមត្ថភាព​រួច​មមក។ សិស្ស​ទាំង​បី​រូបដែល​ទទួល​បាន​អាហារូបករណ៍នោះ មាន​ឈ្មោះ​ដូច​ខាងក្រោម៖

ទី១៖ កញ្ញា បាន សុភ័ក្ត្រ អតីត​សិស្ស​វិទ្យាល័យ​ហ៊ុនសែន​ភ្នំពេញ​ថ្មី ទទួល​បាន​អាហារូបករណ៍​ដេប៉ាតឺម៉ង សិក្សា​អន្តរជាតិ មុខវិជ្ជា សិក្សា​អន្តរជាតិ នៅ​វិទ្យាស្ថាន​ភាសាបរទេស IFL។
ទី២៖ កញ្ញា ខណ្ឌី សុលីដា អតីត​សិស្ស​វិទ្យាល័យពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ ទទួល​បាន​អាហារូបករណ៍ រៀនបរិញ្ញាបត្រអក្សសាស្ត្រ​អង់គ្លេស នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ។

ទី៣៖ លោក នៅ ពិសិដ្ឋ អតីត​សិស្ស​វិទ្យាល័យ​សម្ដេច​ហ៊ុនសែន​ភ្នំពេញ​​ថ្មី ទទួល​បាន​អាហារូបករណ៍ ​ផ្នែក​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន IFL។

នេះ​ជា​​ឆ្នាំ​ដំបូង​ដែល​រោងភាពយន្ត Platinum Cineplex បាន​ចាប់ផ្ដើម​ជួយ​​​វិស័យ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ក្រុមហ៊ុន​ផ្ដល់​ការកម្សាន្ត​សំបូរ​​បែប​មួយ​នេះ បាន​គិត​គូរ​​ធ្វើ​រឿង​នេះ​រយៈពេល​បួន​ឆ្នាំ​មក​ហើយ បើ​គិត​​តាំង​ពី​ឆ្នាំ ​២០១១​ មក។

លោក សៅ សុខនី អគ្គនាយក​នៃ​រោងភាពយន្ត​ខាងលើ មាន​ប្រសាសន៍​ក្នុង​សន្និសីទសារព័ត៌មាន​ នារសៀល​ម្សិលមិញ​ថា ថា ការ​​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ឆ្នើម​ទាំង​បី​រូប​ខាងលើ គឺ​​លោក​មិន​ចង់​បាន​អ្វី​ពី​ពួកគេ​ឡើង ក្រៅ​ពី​​ធនធាន​មនុស្ស និង​ចង់​ឃើញ​ពួកគេ​ជួយ​សង្គម​វិញ ៖ «យើង​ធ្វើ​ជំនួញ​ និង​បាន​ការ​គាំទ្រ​ពីសង្គម ដូច្នេះ​យើង​ត្រូវ​ផ្ដល់​អ្វី​មួយ​ឱ្យ​​សង្គម​វិញ។ ខ្ញុំ​ចង់​ឱ្យ​កម្ពុជា​មាន​ធនធាន​មនុស្ស​ល្អ និង​ចង់​ឃើញ​ពួកគេ​ចេះ​ជួយ​សង្គមវិញ​ដែរ”។

លោក​បន្ត​ថា បើ​សិន​ក្រុមហ៊ុន​កាន់​តែ​រីកចម្រើន លោក​នឹង​ផ្ដល់​ជូន​អាហារូបករណ៍​ដល់​សិស្ស​ឆ្នើម​រាល់​ឆ្នាំ ដើម្បី​លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា «មាន​ការងារ​សង្គមច្រើន​ទៀត តែ​វិស័យ​អបរំជា​អទិភាព​របស់​យើង»។

Leave a reply

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>