sd

អាហារូបករណ៍បរិញ្ញាបត្រសិក្សាពីរោងភាពយន្តផ្លាទីនៀម

 

អាហារូបករណ៍បរិញ្ញាបត្រសិក្សាពី​រោងភាពយន្តផ្លាទីនៀម

Platinum Cineplex Scholarship

Undergraduate Scholarship

រោងភាពយន្តផ្លាទីនៀម ជាក្រុមហ៊ុនថ្នាក់តំបន់ដែលសព្វថ្ងៃមានប្រតិបត្តិការនៅក្នុងប្រទេសចំនួនបួនគឺប្រទេស វៀតណាម, ទីម័រ, ឥណ្ឌូនេស៊ី និងកម្ពុជា។ អាហារូបករណ៍រោងភាពយន្តផ្លាទីនៀម នឹងត្រូវបានផ្តល់ជូនដល់សិស្សនិស្សិតកម្ពុជាដែលមានលទ្ធផលសិក្សាល្អប្រសើរនិងមានការប្តេជ្ញាខ្ពស់ក្នុងការបន្តការសិក្សាអប់រំកំរិតឧត្តមនៅប្រទេសកម្ពុជា។

គោលបំណងនៃអាហារូបករណ៍រោងភាពយន្តផ្លាទីនៀមនេះគឺធ្វើឡើងដើម្បីផ្តល់ឱកាសដល់សិស្សពូកែនិងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៃមុខវិជ្ជាសិក្សាណាមួយក្នុងចំណោមមុខវិជ្ជាផ្សេងៗដូចជា សេដ្ឋកិច្ច ព័ត៌មានវិទ្យា គ្រប់គ្រងអាជីវកម្ម គណនេយ្យ និងមុខវិជ្ជាដែលទាក់ទងនឹងការអភិវឌ្ឍផ្សេងទៀតនៅឯស្ថាប័នអប់រំមួយចំនួននៅរាជធានីភ្នំពេញរួមមាន សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា សាកលវិទ្យាល័យន័រតុន និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

រោងភាពយន្តផ្លាទីនៀមនឹងផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួនបីរូប ដើម្បីរ៉ាប់រងថ្លៃសាលាសម្រាប់កម្មវិធីបរិញ្ញាបត្រទាំងមូលក្រោមលក្ខខ័ណ្ឌដែលពួកគេអាចបង្ហាញលទ្ធផលល្អដូចដែលកំនត់មកបន្ទាប់ពីបញ្ចប់ឆ្នាំសិក្សានីមួយៗ។

មុខវិជ្ជាសិក្សា៖
រាល់មុខវិជ្ជាទាំងអស់ដែលមាននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាកលវិទ្យាល័យន័រតុន និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើកលែងតែជំនាញវិទ្យាសាស្រ្តសុខាភិបាល ឧិសថសាស្ត្រ និងទន្តសាស្រ្ត

កម្រិតសិក្សា៖ ថ្នាក់បរិញ្ញាប័ត្រ

អ្នកមានសិទ្ធិទទួលបានអាហារូបករណ៍៖

 •  សញ្ជាតិកម្ពុជា

 •  បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យដោយមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពីឆ្នាំមុនឬនៅក្នុងឆ្នាំនេះ

 •  មិនធ្លាប់ និងមិនទទួលអាហារូបករណ៍ណាមួយផ្សេងទៀតមកពីនរណាម្នាក់ឬស្ថាប័នណាមួយ

 •  អាចបំពេញតម្រូវការ និងលក្ខខ័ណ្ឌចូលរៀនផ្សេងៗ ដែលបានកំនត់ដោយសាកលវិទ្យាល័យដែលខ្លួនមានបំនងដាក់ពាក្យ

 •  បានទទួលយ៉ាងហោចណាស់ និទ្ទេស B សម្រាប់មុខវិជ្ជាគណិតវិទ្យា សម្រាប់សិស្សដែលមានបំនងសិក្សាផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

 •  ប្រលងជាប់ការប្រលងជ្រើសរើសដែលរៀបចំដោយរោងភាពយន្តផ្លាទីនៀម

ចំនួនអ្នកទទួលអាហារូបករណ៍៖ ៣នាក់
រយៈពេលនៃអាហារូបករណ៍៖ ៤ ទៅ ៥ ឆ្នាំ (អាស្រ័យលើលទ្ធផលសិក្សាបន្ទាប់ពីឆ្លងកាត់ការវាយតម្លៃនៅចុងឆ្នាំសិក្សានីមួយៗ)
អាហារូបករណ៍រ៉ាប់រងលើ៖ ថ្លៃសិក្សា

លក្ខណៈវិនិច្ឆ័យការជ្រើសរើស៖

 • មានភស្តុតាងបង្ហាញពីលទ្ធផលល្អក្នុងការសិក្សាកន្លងមក

 • បង្ហាញចំនាប់អារម្មណ៍ពិតប្រាកដលើអាហារូបករណ៍នេះ

 • ឆ្លងកាត់ការប្រឡងជ្រើសរើស

 • បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការសិក្សានេះនិងមានផែនការនាពេលអនាគតច្បាស់លាស់ដែលអាចនឹងសម្រេចបាន

ឯកសារដែលត្រូវការ៖

 •  បំពេញសំណុំបែបបទអាហារូបករណ៍

 •  វិញ្ញាបនប័ត្រនិងព្រឹត្តបត្រពិន្ទុពីវិទ្យាល័យ

 •  ប្រវត្តិរូបសង្ខេប

 •  ឯកសារបញ្ជាក់អត្តសញ្ញាណ៖ អត្តសញ្ញាណប័ណ្ណលិខិតឆ្លងដែនឬសំបុត្រកំណើត

 •  វិញ្ញាបនបត្រផ្សេងទៀត

របៀបដាក់ពាក្យ៖

សូមទាញយកពាក្យស្នើរសុំ ពាក្យស្នើរសុំ
សូមដាក់ពាក្យសុំរបស់អ្នកជាមួយនឹងឯកសារដែលបានតម្រូវមកកាន់រោងភាពយន្តផ្លាទីនៀម តាមរយៈអុីមែល scholarship@platinumcineplex.com.kh ឬអាសយដ្ឋាន #35 – 37 ផ្លូវសម្តេចប៉ាន ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ

ថ្ងៃផុតកំណត់ដាក់ពាក្យ: ៣០ ខែកញ្ញា ឆ្នាំ ២០១៥
កាលបរិច្ឆេទការប្រលងជ្រើសរើស៖ ០៥ ខែតុលា ឆ្នាំ២០១៥
សម្ភាសន៍ផ្ទាល់មាត់៖ ០៧ ខែតុលា ២០១៥
លទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០១៥ នៅលើ៖

 •  ទំព័រហ្វេសប៊ុករោងភាពយន្តផ្លាទីនៀម

 •  គេហទំព័ររោងភាពយន្តផ្លាទីនៀម

 •  នៅរោងភាពយន្តផ្លាទីនៀម ឯជាន់ទី ៥ ផ្សារសូរិយា

 •  សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា

 •  សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

 •  សាកលវិទ្យាល័យន័រតុន

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 087 322 888 / 0968 168 168 ឬចូលទៅកាន់

http://www.platinumcineplex.com.kh/category/news-events/

លក្ខខណ្ឌផ្សេងៗនឹងត្រូវបានអនុវត្ត។
រោងភាពយន្តផ្លាទីនៀមរក្សាសិទ្ធិក្នុងការកែប្រែដោយមិនបានជម្រាបជាមុន។

Leave a reply

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>